video

GMAC ហៅការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុបដោយផ្នែកថាធ្វើឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ និងធ្លាក់ក្នុងភាពក្រីក្រ

សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ជាភាសាអង់គ្លេសថា GMAC បានអំពាវនាវដល់សហភាពអឺរ៉ុប ឱ្យផ្ដល់ការអនុគ្រោះពន្ធ EBA ដូចដើមដល់កម្ពុជាវិញ ដើម្បីបន្តលើកស្ទួយជីវភាពពលរដ្ឋខ្មែរឱ្យចាកផុតពីភាពក្រីក្រ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃចន្ទនេះ GMACបានសម្តែងការខកចិត្តចំពោះសហភាពអឺរ៉ុបដែលសម្រេចដកហូតផ្នែកខ្លះនៃការកម្មវិធីអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើមុខទំនិញលើកលែងតែអាវុធហៅកាត់ថា EBA ដោយថាការសម្រេចនេះ គឺ បានត្រឹមតែធ្វើឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ និងធ្វើឱ្យពលរដ្ឋកម្ពុជាធ្លាក់ក្នុងភាពក្រីក្រប៉ុណ្ណោះ។ GMAC បន្តថា ការសម្រេចរបស់សហភាពអឺរ៉ុបនេះ អាចនឹងបង្កឱ្យមានការភ័ន្តច្រឡំអំពីស្ថានភាពពាណិជ្ជកម្មរវាងភាគីទាំងពីរដែលកំពុងឆ្ពោះទៅមុខ ហើយនឹងជាការលើកទឹកចិត្តឱ្យអ្នកបញ្ជាទិញផងដែរ។ លើសពីនេះទៀត  នឹងធ្វើឱ្យក្រុមថៅកែរោងចក្រកាន់តែពិបាកក្នុងការដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងទៀត ដល់កម្មករ ដោយសារផលប៉ះពាល់អវិជ្ជមាននៃភាពប្រកួតប្រជែងមកលើវិស័យកាត់ដេរនៅកម្ពុជា។
video

លោក ហ៊ុន សែន ជំរុញឱ្យមានការតាមដានសុវត្ថិភាពពលការិនី ដែលទៅធ្វើការងារនៅក្រៅប្រទេស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា ត្រូវតាមដានពលការិនីដែលទៅធ្វើការងារនៅក្រៅប្រទេស ដោយត្រូវយកចិត្តទុកដាក់ទៅលើសុវត្តិភាពរបស់ពួកគេ និងការពារចំពោះការរំលោភបំពានផ្សេងៗដែលអាចកើតឡើងនៅទីនោះ។ ការបញ្ជានេះ ធ្វើឡើងក្នុងពិធីប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ នៅព្រឹកនេះ លោកហ៊ុន សែន ថាធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពការងារ និងការរស់នៅរបស់ពលការិនី ដែលទៅធ្វើការងារនៅក្រៅប្រទេស។ ការលើកឡើងរបស់លោក ហ៊ុន...
video

អ្នកវិភាគជំរុញឱ្យលោក ហ៊ុន សែន នឹងគណៈប្រតិភូដែលជួបអ្នកដំណើរនៅលើនាវាអាមេរិក ពិនិត្យសុខភាពរកមេរោគ Covid-19 ជាបន្ទាន់

អ្នកវិភាគនយោបាយ ដែលកំពុងរស់នៅក្រៅប្រទេស បានណែនាំពីវិធានការបន្ទាន់ ដើម្បីដោះស្រាយវិបត្តិមេរោគជំងឺកូរ៉ូណា ឬ Covid19នៅកម្ពុជា។ អ្នកវិភាគនយោបាយលោក គឹម សុខ បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោក ដោយបានណែនាំឱ្យ លោក ហ៊ុន សែន និងគណៈប្រតិភូរបស់គាត់ ដែលបានទៅទទួលភ្ញៀវទេសចរដល់កំពង់                  ផែក្រុងព្រះសីហនុ ពីនាវា Westerdam ត្រូវតែទៅពិនិត្យវិភាគផ្លូវដង្ហើម និងដាក់ក្នុងវិធានការបន្ទាន់ ដោយអ្នកជំនាញអង្គការសុខភាពពិភពលោក WHO...
video

ការបរិច្ចាគ ការធ្វើភាគទាន ការលះបង់ផ្ទាល់ខ្លួន

ប្រទេសកម្ពុជា និង ប្រជាពលរដ្ឋខ្មែរ មានការពិសោធន៍ច្រើនបែប ច្រើនសណ្ឋាន ក្នុងការឆ្លងកាត់សម័យកាលនីមួយៗ រយៈពេលជាងពីរពាន់ឆ្នាំនៃប្រវត្តិសាស្រ្តរបស់ខ្លួន ពីមានទី តាំងក្នុងសកលលោកថានៈជាអាណាចក្រដ៏ធំល្វឹងល្វើយ មានឥទ្ធានុភាពពាសពេញភូមិភាគអាស៊ីអគ្នេយ៍ រួចចុះមកនៅជាថានៈរាជាណាចក្របញ្ជូនសួយសារអាករទៅស្តេចក្រុងវ៉េ និង ស្តេចក្រុងសៀម ហើយស្រុត ទ្រុឌទ្រោមក្លាយជាអាណានិគមក្រោមអាណាព្យាបាលបារាំង សែស។ ក្នុងសតវត្សទី២០ ប្រទេសកម្ពុជា ត្រូវបានលុកលុយ ត្រួតត្រា កាន់កាប់ដោយកងទ័ពយួននៃរដ្ឋការក្រុងហាណូយ។
video

លោក ហ៊ុន សែន ជំរុញឱ្យក្រសួងយុត្តិធម៌ពន្លឿនការដោះស្រាយរឿងក្តីរបស់ស្ត្រី ដែលកំពុងជាប់ក្នុងពន្ធនាគារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញជាថ្មីទៀតឱ្យក្រសួងយុត្តិធម៌ តាមរយៈមន្ត្រីតុលាការ និងក្រសួងមហាផ្ទៃ ពន្លឿនការដោះស្រាយបញ្ចប់លើសំណុំរឿងរបស់ស្ត្រីទូទាំងប្រទេសដែលកំពុងជាប់ពន្ធនាគារឱ្យបានឆាប់រហ័ស។ ការស្នើនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ នាព្រឹកថ្ងៃចន្ទនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងឱកាសនោះ លោកហ៊ុន សែន ក៏បានជំរុញអោយក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងក្រសួងកិច្ចការនារីត្រូវបន្តនូវកិច្ចសហការណ៍បន្ថែមទៀតជាមួយក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងត្រូវតាមដានរឿងស្ត្រីដែលជាទណ្ឌិត ឬជាពិរុទ្ធជន ដោយធ្វើយ៉ាងណាពន្លឿនការងារកាត់ក្តីអោយឆាប់ចប់ រួមទាំងការស្វែងរកមេធាវីសំរាប់ការពារស្ត្រីដែលជាពិរុទ្ធជនផងដែរ។
video

ការទទួលឱ្យនាវាទេសចរណ៍អាមេរិកចូលចតនៅកំពង់ផែខេត្តព្រះសីហនុទទួលបានការគាំទ្រផង និងរិះគន់ផង

នាវាទេសចរណ៍របស់សហរដ្ឋអាមេរិកឈ្មោះ វ៉េសស្ទើដាំ (Westerdam) បានចុះចតនៅកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកនេះខណៈប្រទេសចំនួន៦ បានបដិសេធមិនឱ្យចូលចតនោះក្នុងទឹកដីរបស់គេនោះឡើយ ដោយបារម្ភខ្លាចអ្នកដំណើរនៅលើនាវានោះមានផ្ទុកអ្នកជំងឺផ្លូវដង្ហើមប្រទេសថ្មីឈ្មោះ កូរ៉ូណា។ នាវាសហរដ្ឋអាមេរិកនេះ មានផ្ទុកអ្នកដំណើរជាង២ពាន់នាក់ ដែលត្រូវបានប្រទេសចំនួន៦រួមមានប្រទេស ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន  តៃវ៉ាន់ និងហ្គាម (Guam) បានបដិសេធមិនឱ្យកប៉ាល់នេះចូលចត ដោយបារម្ភខ្លាចអ្នកទេសចរនៅលើកប៉ាល់មានផ្ទុកមេរោគកូរ៉ូណាថ្មី ឬ COVID-19។
video

ប្រជាជនសូដង់ចាប់ផ្ដើមទទួលពន្លឺយុត្តិធម៌ ពីតុលាការICC នឹងកាត់ក្ដីជនផ្ដាច់ការ Omar al-Bashir

នៅលើលោកនេះ គ្មានអ្វីទៀតទាត់ឡើយ គឺមានតែពេលវេលាប៉ុណ្ណោះ ដែលជាដែនកំណត់នៃជោសវាសនារបស់ មនុស្ស ជាពិសេស មេដឹកនាំផ្ដាច់ការដែល មានបាបកម្មជាប់នឹងខ្លួន ដោយសារកាន់អំណាច បំពានសិទ្ធិសេរីភាព រំលោភសិទ្ធិមនុស្ស និងកឹបកេងទ្រព្យរបស់ប្រទេស។ សម្រាប់ប្រជាជន សូដង់ ជាពិសេស សហគមន៍តំបន់ដាហ្វ័រដែលធ្លាប់ឈឺចាប់ពីសំណាក់ ជនផ្ដាច់ការ Omar al-Bashir គឺចាប់ផ្ដើមទទួលពន្លឺនៃយុត្តិធម៌ ហើយពេលនេះ ។ លោក...
video

កម្ពុជាហៅការសម្រេចដកហូតប្រព័ន្ធអនុគ្រោះពន្ធEBA ដោយផ្នែកថាជារឿងអយុត្តិធម៌

កម្ពុជាតាមរយៈ ក្រសួងការបរទេស បានចេញមុខហៅសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ដែលដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងសព្វាវុធឬ ហៅថាEBA ជាបណ្តោះអាសន្ននោះថា ជារឿងដ៏អយុត្តិធម៌ និងបង្ហាញពីការអនុវត្តស្តង់ដារពីរ។ រដ្ឋាភិបាលកម្ពុជា ដែលពលរដ្ឋ ក៏ដូចជាក្រុមបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលតែងមើលឃើញពីការអនុវត្តច្បាប់ដែលមានស្តង់ដារពីរនោះ ហើយរដ្ឋាភិបាលក៏តែងបដិសេធការមើលឃើញនេះ ក៏ចាប់ផ្តើមរិះគន់អន្តរជាតិ និងចេះស្រែកពីភាពអយុត្តិធម៌វិញម្តង។ ការស្រែកថាអយុត្តិធម៌នេះ ក្រោយពេលសហភាពអឺរ៉ុបបានប្រកាសពីការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាដោយផ្នែកលើមុខទំនិញមួយចំនួន។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប កាលពីថ្ងៃម្សិលមិញ គណៈកម្មការអឺរ៉ុបបានសម្រេចដកផ្នែកអនុគ្រោះពន្ធលើទំហំមួយភាគប្រាំ (1/5%) នៃផលិតផលកម្ពុជា ដែលនាំទៅកាន់អឺរ៉ុប មានទំហំទឹកប្រាក់ប្រមាណ១ពាន់លានអឺរ៉ូ ឬស្មើជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក ឬស្មើប្រមាណ...
video

ក្រសួងរ៉ែ និងថាមពលអះអាងថា ស្ថានីយប្រេង និងឧស្ម័នជាង៨០% គ្មានច្បាប់អនុញ្ញាត

ក្រសួងរ៉ែ និងថាមពល ឱ្យដឹងថា ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ននៅទូទាំងប្រទេសមានចំនួន៨២% គ្មានលិខិតបញ្ជាក់ពីបច្ចេកទេសសុវត្ថិភាព និងគ្មានច្បាប់អនុញ្ញាតនោះឡើយ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពលដែលចេញផ្សាយកាលពីល្ងាចថ្ងៃម្សិលមិញឲ្យដឹងថា ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ននៅទូទាំងប្រទេសកម្ពុជា មានចំនួន៤ពាន់ស្ថានីយ។  ក្នុងចំណោមស្ថានីយទាំងនោះ មានស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នចំនួន ៣ពាន់៣០០ ដែលស្មើនឹង៨២% មិនមានលិខិតបញ្ជាក់ពីបច្ចេកទេសសុវត្ថិភាព និងគ្មានស្របច្បាប់នោះទេ។ ដោយឡែក មានតែស្ថាននីយចំនួន ៧០០ ដែលស្មើនឹង១៨%...
video

ប្រធានាធិបតីចិនអះអាងថា បន្តិចទៀត យើងនឹង​ឈ្នះមេរោគ​កូរ៉ូណា តែ WHO បាន​ហៅ​មេរោគ​នេះ ថាសាហាវជាងអំពើភេរកម្ម

ប្រធានាធិបតីចិន ស៊ីជីនពីងដែលបានសម្រេចពាក់ម៉ាសមុខ ព្រោះតែខ្លាច ការឆ្លងមេរោគកូរ៉ូណា បានអះអាងជាថ្មីម្ដងទៀតថា មិនយូរទេ យើងនឹងឈ្នះលើសមរភូមិមេរោគកូរ៉ូណា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន CCTV កាលពី អង្គារទី១១កុម្ភៈ។ លោកស៊ីបាន ទទូចថា ទោះបីយើងនឹងឈ្នះមេរោគនេះក៏ដោយ តែ យើងត្រូវរួមគ្នា ប្រយុទ្ធប្រឆាំងវា ដោយសេចក្ដីទុកចិត្តនិងសង្ឃឹមទៅមុខទៀត។ កាលពីសប្ដាហ៍មុន លោកស៊ីបាន សម្រេចពាក់ម៉ាសជាលើកដំបូង...